នេះជាការសរសេរសំបុត្រពីរ រឺ
បីបន្ទាត់ជាពត័មានអោយអ្នកដឹងថាម្តាយម្នាក់នេះនៅរស់ទេ។
ម៉ាក់សរសេរវាយឺតៗព្រោះម៉ាក់ដឹងថាកូនមិនអាចអានបានញប់។ យើងទំាងអស់គ្នាសុខធម្មតាទេ។
កូនប្រាកដជាមិនអាចរកផ្ទះឃើញទេប្រសិនបើកូនមកលែងផ្ទះវិញ
ព្រោះយើងបានមករស់នៅកន្លែងផ្សេងហើយ។
ឪពុករបស់កូនបានអានកាសែតហើយថាមានគ្រោះថ្នាក់កើតឡើងជាញឹកញាប់ប្រហែលជា
២០ម៉ៃពីផ្ទះរបស់កូន ដូច្នេះយើងក៏សម្រេចចិត្តប្តូរទីកន្លែងទៅ។
ខ្ញុំគ្មានលទ្ធភាពក្នុងការផ្ញើរអាស្រ័យដ្ឋានថ្មីដល់កូនទេ
ព្រោះគ្រួសារមុនដែលរស់នៅទីនេះបានយកលេខផ្ទះទៅជាមួយគាត់ពេលដែលគាត់រើចេញ
ដោយសារតែគាត់មិនចង់ប្តូរអាស័យដ្ឋានថ្មី។
កន្លែងនេះគឺស្រស់ស្អាតណាស់ វាមានម៉ាស៊ីនបោកខោអាវ។
ប៉ុន្តែខ្ញុំមិនប្រាកដថាវាដំណើរការល្អរឺអត់។
កាលពីសប្តាហ៏មុនម៉ាក់បានដាក់វាក្នុងកន្លែងមួយដោយដាក់ច្រវ៉ាក់ប៉ុន្តែមិនបានឃើញសោះឥឡូវនេះ។
ឪពុករបស់កូនបានការងារធ្វើដ៏ល្អមួយហើយឥឡូវនេះ។
គាត់មានបុរស៥០០នាក់នៅខាងក្រោមគាត់។ គាត់ជាអ្នកកាត់ស្មៅនៅទីកន្លែងបញ្ចុះសព។
បងប្រុសរបស់កូន ថម គឺធ្វើការនៅជួរកងទ័ពដដែលនឹង
ហើយគាត់បានមកលែងទីនេះក្នុងពេលខ្លីមួយខណះពេលដែលគាត់នៅកន្លែងតុលារទាហាន។
ម៉ាក់បានទៅជួបពេទ្យកាលពីថ្ងៃព្រហស្បត្ត៏នេះហើយប៉ារបស់កូនជាអ្នកជូនម៉ាក់ទៅ។
លោកគ្រូពេទ្យបានដាក់បំពង់មួយចូលក្នុងម៉ាត់ម៉ាក់ហើយប្រាប់ថាមិនអោយនិយាយ១០នាទី។
ឪពុករបស់កូនស្នើរសុំទិញវាពីលោកគ្រូពេទ្យ។
អាកាសធាតុនៅទីមិនអន់ប៉ុន្មានទេ
វាគ្រាន់តែមានភ្លៀងធ្លាក់២ដងក្នុងមួយសប្តាហ៏ លើកទី១មានរយះពេល៣ថ្ងៃ
និងលើកទី២មានរយះពេល៤ថ្ងៃ។
ចំនែកអាវធំដែលកូនចង់អោយម៉ាក់ផ្ញើរទៅ
ពូរបស់កូនថាវាធ្ងន់ណាស់ក្នុងការផ្ញើរតាមអ៊ីម៉ែលដាក់ក្នុងប្រអប់
ដូច្នេះយើងសម្រេចចិត្តកាត់វាហើយដាក់វានៅក្នុងហោប៉ៅ។
ចន
ចាក់សោរឡានរបស់គាត់មិនអោយដំណើរការកាលពីម្សល់មិញ។
យើងមានការបារម្ភដោយសារវាត្រូវចំនាយពេល២ម៉ោងក្នុងការយកម៉ាក់នឹងប៉ារបស់កូនចេញ។
ពេលនេះមិនមានពត័មានអ្វីច្រើននិយាយទៀតទេ
គ្មានហេតុការណ៏អ្វីកើតឡើងច្រើនជាងនឹងទៀតទេ។
ពីម៉ាក់ជាទីស្រឡាញ់
ម៉ាក់ចង់ផ្ញើរលុយមួយចំនួនទៅកូនប៉ុន្តែម៉ាក់បានបោះត្រាបិទសំបុត្រនេះបាត់ទៅហើយ។
បកប្រែនឹងកែសម្រួលដោយ៖ ស៊ូ ម៉ាស៊ី
No comments:
Post a Comment