Sunday, September 25, 2016

មូលហេតុដែលបណ្តាលឲ្យមានដង្កូវពណ៌ស​​​តូចៗចេញតាមទ្វារលាមកកុមារ


Posted by អំពីយើង on 11/20/12


ដោយ៖ ហេង នាង


ព័ត៌មានសុខភាព


តាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ជំពូកដង្កូវសតូចៗទាំងនេះ ខ្មែរយើងហៅថា អៀន វាមានប្រវែងពី៣ ទៅ១០សង់ទីម៉ែត្រ ចាក់សម្បុករស់នៅក្នុងពោះវៀនធំ។ ដង្កូវតូចៗពណ៌សទាំងនេះ មាននៅម្ដុំរន្ធទ្វារលាមក និងនៅក្នុងលាមក។





ព្រោះថាអៀនញីបានចុះពីពោះវៀនធំ មកពងនៅក្បែរទ្វារលាមក បណ្ដាលឱ្យកុមារមានអារម្មណ៍រមាស់រន្ធទ្វារលាមក សម្រាប់កុមារី អាចឆ្លងទៅរមាស់ដល់ទ្វារមាសទៀតផង។ រមាស់ច្រើនតែកើតឡើងនៅពេលក្បាលព្រលប់។ លើសពីនេះមានរោគសញ្ញាផ្សេងទៀត ដូចជាឈឺពោះ ទល់លាមក រាគជាដើម។


ដើម្បីបង្ការការពារកុំឱ្យឆ្លងអៀន ត្រូវមានអនាម័យ គឺលាងដៃឱ្យស្អាតក្រោយពេលបន្ទោរបង់លាមករួច ឬមុនទទួលទានអាហារ និងកាត់ក្រចកដៃក្រចកជើងឱ្យខ្លី។ សូមនាំកូនទៅជួបជាមួយគ្រូពេទ្យ ដើម្បីទទួលការព្យាបាលដោយលេបថ្នាំសម្លាប់អៀន៕






No comments:

Post a Comment