Sunday, September 25, 2016

ការលាប់កញ្ជ្រឹលបណ្ដាលមកពីមេរោគដែល​​កើតមាន​​​​ឡើង​​បន្ទាប់ពីជម្ងឺកញ្ជ្រឹល



Posted by អំពីយើង on 10/23/12 • Categorized as កុមារ





ដោយ៖ ហេង នាង


Cambodia Health


ផលវិបាកនៃជម្ងឺកញ្ជ្រឹល គឺបណ្ដាលមកពីកត្ដាមួយចំនួន ដែលសុទ្ធតែបង្កឱ្យកុមារប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។ រាល់ពេលដែលកុមាររៀបជាសះស្បើយពីជម្ងឺមួយក៏ដូចជាជម្ងឺ កញ្ជ្រឹលនេះដែរ គឺប្រព័ន្ធការពាររាងកាយរបស់កុមារនៅមានសភាពទន់ខ្សោយ ដូចនេះមេរោគផ្សេងៗដែលនៅជុំវិញខ្លួនងាយនឹងធ្វើឱ្យកុមារមាន ផលវិបាក ផ្សេងៗ ដែលបណ្ដាលមកពីមេរោគទាំងអស់នោះ។





ការលាប់កញ្ជ្រឹលគឺបណ្ដាលមកពីមេរោគដែលកើតមានឡើងបន្ទាប់ ពីជម្ងឺកញ្ជ្រឹល មានដូចជាមេរោគរលាកបំពង់សម្លេង រលាកផ្លូវដង្ហើម រលាកសួត រលាកកែវភ្នែក ខ្វាក់ភ្នែក ឬមេរោគធ្វើឱ្យរលាកខួរក្បាលជាដើម។


កុមារកើតមានជម្ងឺកញ្ជ្រ៉ឹល គឺធ្វើឱ្យតម្រូវការនៃវីតាមីនអាមានការកើនឡើងខ្ពស់។ ដូចនេះបើសិនជាមិនបានផ្ដល់វីតាមីនអាឱ្យកុមារបានគ្រប់គ្រាន់នោះ កុមារអាចកើតមានជម្ងឺកង្វះវីតាមីនអាទៅជារលាកកែវភ្នែក ឈឺភ្នែក ឬភ្នែកក្រហម ហើយអាចបណ្ដាលឱ្យកុមារពិការភ្នែកបាន បើសិនជាមិនមានការព្យាបាលនោះ។


អ្វីដែលគួរយកចិត្ដទុកដាក់ជាងគេ គឺត្រូវតាមដានមើលសភាពជម្ងឺរបស់កូនឱ្យបានល្អ។ បើសិនជាមានរោគសញ្ញាណាមួយដូចដែលបានរៀបរាប់ជូនខាងលើ សូមប្រញាប់នាំកុមារទៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ព្រោះផលវិបាកបន្ទាប់ជម្ងឺកញ្ជ្រឹលមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ចំពោះ កុមារ បើមិនព្យាបាលឱ្យបានទាន់ពេលវេលាទេ គឺអាចបណ្ដាលឱ្យមានគ្រោះថ្នាក់អាយុជីវិតទៀតផង៕

No comments:

Post a Comment