Posted by អំពីយើង on 9/11/12
Cambodia News
ដោយ៖ ហេង នាង
ក្រុម អ្នកស្រាវជ្រាវទើបតែរកឃើញមូលហេតុថ្មី ដែលបានបញ្ជាក់ថា ស្ត្រីគួរឱ្យកូនបៅដោះជំនួសការប៉ៅទឹកដោះម្សៅ ពីព្រោះទារកបៅដោះម្តាយ មានផ្លូវពោះវៀនល្អមាំមួនជាង បើប្រៀបទៅនឹងការប៉ៅទឹកដោះគោ។
ជាក់ស្តែងតាមការពិសោធបង្ហាញថា ទឹកដោះម្តាយជួយចិញ្ចឹមបំប៉នបណ្តុំអតិសុខុមប្រាណជំនួយការស្រូបយកសារជាតិ និងជំរុញប្រព័ន្ធអង្គបដិបក្ខរីកចម្រើន។ ក្នុងពេលនោះទឹកដោះគោនិងទឹកដោះម្សៅគឺពុំផ្តល់ប្រសិទ្ធភាពដូចនេះ ឡើយ។
តាមការស្រាវជ្រាវមុនៗ បានចង្អុលបង្ហាញថា ទឹកដោះម្តាយធ្វើឱ្យថយចុះអត្រារាករូស ជំងឺផ្តាសាយ និងឆ្លងមេរោគផ្លូវដង្ហើមនៅទារកទើបនឹងកើត។ វាក៏ជួយបន្ថយអត្រាកុមារត្រូវអាលែកហ្ស៊ី ទឹកនោមផ្អែមប្រភេទមួយនិងអាការៈជំងឺផ្សែងៗទៀតផងដែរ៕
No comments:
Post a Comment